វិធានការ​បង្ការ​ជំងឺ​គ្រុន​ឈាម​ទាំង៦នេះ​! ប៉ាម៉ាក់ត្រូវយល់ដឹង

រដូវ​ភ្លៀង​ធ្លាក់​បាន​ចូល​មក​ដល់ គ្រុន​ឈាម គឺ​ជា​ជំងឺ​ឆ្លង​ធ្ងន់ធ្ងរ​ចំពោះ​កុមារ​តូចៗ បើ​សិន​ជា​អាណាព្យាបាល​មិន​ចាប់​អារម្មណ៍​តាមដាន​ពី​ស្ថានភាព​ជំងឺ​នេះ​ដោយ​គ្រូពេទ្យ​នោះ​ទេ ហើយ​នឹង​អាច​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ថែម​ទៀត។

មូលហេតុ​ដែល​បង្ក​ឲ្យ​កើត​មាន​ជំងឺ​គ្រុន​ឈាម គឺ​ដោយសារ​មូស​ខ្លា​ញី​ខាំ ដែល​មូស​ប្រភេទ​នេះ​មាន​ផ្ទុក​មេរោគ​វីរុស​គ្រុន​ឈាម៖

+វិធានការ​បង្ការ​ដែល​មាន​ប្រសិទ្ធភាព

1# ​ត្រូវ​តែ​ថែទាំ​បរិស្ថាន​ក្នុង​ភូមិឋាន ឬ​ក្នុង​ទីធ្លា​ផ្ទះ​របស់​លោក​អ្នក​កុំ​ឲ្យ​មាន​ជម្រក​មូស​ខ្លា និង​ជៀសវាង​កុំ​ឲ្យ​មូស​ខ្លា​ញី​ខាំ។

2# លុប​បំបាត់​ជម្រក​ដង្កូវ​ទឹក​នាំ​ឲ្យ​កើត​ជា​មូស​ខ្លាដែល​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុន​ឈាម

3#​ សម្អាត​លំនៅឋាន​កុំ​ឲ្យ​មាន​ទឹក​ដក់ ដោយ​កប់ ឬ​ដុត​ចោល​នូវ​ត្រឡោក​ដូង សម្បក​កំប៉ុង សម្បក​កង់​ឡាន និង​វត្ថុ​ផ្សេងៗ​ទៀត​ដែល​អាច​ដក់​ទឹក​បាន។

4# លាង​សម្អាត​ពាង អាង​ឲ្យ​បាន​ស្អាត​ល្អ កុំ​ឲ្យ​មាន​ដង្កូវ​ទឹក ឬ​ចិញ្ចឹម​ត្រី ៧​ពណ៌​ឲ្យ​ស៊ី​ដង្កូវ​ទឹក និង​ដាក់​ថ្នាំ​សម្លាប់​អាប៊ែត (Abate) ដង្កូវ​ទឹក។

5# ត្រូវ​ការពារ​កុមារ​កុំ​ឲ្យ​មូស​ខាំ ដោយ​ដេក​ក្នុង​មុង​ទាំង​ថ្ងៃ​ទាំង​យប់ ស្លៀក​សម្លៀកបំពាក់​ជិតៗ​កុំ​ឲ្យ​ពួក​គេ​លេង​នៅ​ទី​ងងឹត ត្រូវ​បើក​ទ្វារ​បើក​បង្អួច​ឲ្យ​មាន​ពន្លឺ​ថ្ងៃ​ចូល​គ្រប់គ្រាន់

6#​ បោះ​ចោល​នូវ​កាក​សំណល់ សំរាម ដូចជា​សម្បក​កង់​ឡាន ឬ​ក៏​សម្បក​កំប៉ុង ឬ​របស់​បាក់បែក ឬ​ត្រឡោក​ដូង ឬ​ខ្ចៅ​ខ្យង​ដែល​យើង​ហូប​ហើយ

Click to Hide Advanced Floating Content