លោកវេជ្ជបណ្ឌិតជាតិ និងអន្តរជាតិជាច្រើនរូប មកពីមន្ទីរពេទ្យ Sunrise Japan ភ្នំពេញ និងមន្ទីរពេទ្យ PIYAVATE

បេប៊ីអោតឡេត សូមប្រកាសបន្ថែមថាក្នុងថ្ងៃ ពិព័រណ៌សម្ភារៈត្រៀមសម្រាល សម្រាប់អ្នកម្តាយនៅថ្ងៃទី 26 និង 27 ខាងមុខនេះ មិនត្រឹមតែមានការចូលរួមពីអ្នកតំណាងក្រុមហ៊ុនលក់ផលិតតែប៉ុណ្ណោះទេ គឺនៅមានការអញ្ជើញចូលរួមដោយលោកវេជ្ជបណ្ឌិតជាតិ និងអន្តរជាតិជាច្រើនរូប មកពីមន្ទីរពេទ្យ Sunrise Japan ភ្នំពេញ និងមន្ទីរពេទ្យ PIYAVATE ផងដែរ។

 

 


ពិព័រណ៌នេះ មានតែនៅខាងក្នុង បេប៊ីអោតឡេត សាខាទួលគោក តែមួយគត់ ចាប់ផ្តើមពីម៉ោង 8 ព្រឹកដល់ម៉ោង 8 យប់។ ការតាំងពិព័រណ៌លើកនេះ មានការចូលដោយវេជ្ជបណ្ឌិតជាតិ និងអន្តរជាតិជាច្រើនរូប ដែលនឹងមកចែករំលែកចំណេះដឹងទាក់ទងនិងអ្នកម្តាយពពោះ អ្នកម្តាយទើបសម្រាលកូន និងការចូលរួមរបស់អ្នកតំណាងក្រុមហ៊ុនលក់ផលិតជាច្រើនរួមមាន ម្សៅទឹកដោះគោ, ដបទឹកដោះ, សំលៀកបំពាក់ទារក កុមារ, ក្រដាសសើម និងសម្ភារៈប្រើប្រាស់ផ្សេងៗជាច្រើនទៀត, អ្នកម្តាយអាច ជ្រើសរើសសម្ភារៈសម្រាប់ស្វាគមន៍ #LittleOne របស់អ្នក និងមានកម្មវិធីដើរម៉ូតកុមារផងដែរ។ ជាពិសេស អ្នកចូលរួម និងទិញទំនិញនៅក្នុងថ្ងៃនោះ និងមានឱកាសឈ្នះរង្វាន់ភ្លាម ជាមួយការចាប់រង្វាន់ផ្សងសំណាង។

Click to Hide Advanced Floating Content