ឈឺក្បាលកុំទម្លាប់លេបថ្នាំ! សាកផ្លែឈើទាំងនេះសិន

ការលេបថ្នាំបំបាត់ការឈឺចាប់នៅរាល់ពេលឈឺក្បាល គឺមិនមែនជាគំនិតល្អសោះឡើយ!  ក្រៅពីជះឥទ្ធិពលអវិជ្ជមានផ្សេងៗហើយនោះ ថ្នាំបំបាត់ការឈឺចាប់ក៏បង្កើនហានិភ័យនៃបញ្ហាសុខភាពគួរអោយព្រួយបារម្ភជាច្រើនផងដែរ។ ប៉ុន្តែថាតើយើងអាចបំបាត់អាការៈឈឺក្បាលបានដោយរបៀបណាទៅ?

កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព នឹងបង្ហាញឱ្យដឹងវិធីព្យាបាលជំងឺឈឺក្បាលឆាប់រហ័សតាមបែបធម្មជាតិដោយគ្រាន់តែទទួលទានអាហារមួយចំនួនដូចខាងក្រោម ៖ 

១. ផ្លែចេក

ក្នុងករណីខ្លះអាការៈឈឺក្បាលអាចបណ្ដាលមកពីកង្វះនៃជាតិម៉ាញ៉េស្យូមក្នុងរាងកាយ។ ហើយចេក
គឺជាជម្រើសនៃផ្លែឈើដ៏ប្រសើរដែលមានផ្ទុកសម្បូរទៅដោយជាតិម៉ាញ៉េស្យូមជួយបំបាត់អាការៈឈឺក្បាលបានយ៉ាងឆាប់រហ័ស។ 

២. គ្រាប់ស្វាយចន្ទី

គ្រាប់ស្វាយចន្ទីក៏មានផ្ទុកសម្បូរទៅដោយជាតិម៉ាញ៉េស្យូមផងដែរ។ ដូច្នេះលើកក្រោយនៅរាល់ពេលដែលអ្នកឈឺក្បាល ចូរសាកល្បងទទួលទានគ្រាប់ស្វាយចន្ទីមួយក្ដាប់ដៃពេញ។ 

៣. សូកូឡាខ្មៅ

ក៏ព្រោះតែសូកូឡាខ្មៅជាប្រភពដ៏ល្អបំផុតនៃជាតិម៉ាញ៉េស្យូមនោះអ្នកអាចទទួលទានវាមួយដុំនៅពេល
ឈឺក្បាល ជាពិសេសប្រសិនបើការឈឺក្បាលបណ្ដាលមកពីភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេស។

៤. ឪឡឹក

ពេលខ្លះភាពខ្សោះជាតិទឹកក្នុងរាងកាយក៏អាចបណ្ដាលអោយឈឺក្បាលគួរអោយកត់សម្គាល់។ ដូច្នេះការផ្ដល់អោយរាងកាយនូវជាតិទឹកគ្រប់គ្រាន់ គឺចាំបាច់ណាស់ដើម្បីបំបាត់អាការៈឈឺក្បាល។ ហើយឪឡឹកជាប្រភេទផ្លែឈើដែលមានផ្ទុកសម្បូរទៅដោយជាតិទឹក។ 

៥. ផ្លែបឺរ

ជាតិខ្លាញ់សុខភាពល្អក្នុងផ្លែបឺរជួយរក្សាតុល្យភាពនៃអ័រម៉ូនទប់ស្កាត់ការរលាកដែលបង្កអោយឈឺក្បាល។ ដូច្នេះការបន្ថែមផ្លែបឺរក្នុងរបបអាហារប្រចាំថ្ងៃ គឺប្រសើរណាស់ ជាពិសេសចំពោះស្ត្រីដែលកំពុងជួបប្រទះអាការៈឈឺក្បាលដោយសារការមករដូវ។

៦. កាហ្វេ

ការទទួលទានកាហ្វេក្ដៅៗត្រឹមមួយពែងនៅពេលឈឺក្បាលក៏ជាវិធីបែបធម្មជាតិដ៏ល្អបំផុតមួយដើម្បីបំបាត់អាការៈឈឺក្បាលបានឆាប់រហ័សផងដែរ។ នោះក៏ព្រោះតែកាហ្វេមានផ្ទុកជាតិកាហ្វេអ៊ីនដែលជួយបង្កើនលំហូរឈាមទៅខួរក្បាល។

Click to Hide Advanced Floating Content