នេះជាហេតុផល! ដែលស្ត្រីពពោះចេះតែទល់លាមក

ការទល់លាមកជាបញ្ហាទូទៅមួយនៅអំឡុងពេលមានផ្ទៃពោះ។ ប្រហែលជា៥០%នៃស្រ្តីមានផ្ទៃពោះមានអាការៈទល់លាមកនៅពេលណាមួយនៃការមានផ្ទៃពោះ។

មូលហេតុនៃការទល់លាមកសម្រាប់ស្ត្រីមានផ្ទៃពោះគឺដោយសារតែអរម៉ូនប្រូសេស្តេរ៉ូនកើនឡើង ដែលវាធ្វើឲ្យសាច់ដុំរលីងនៅក្នុងរាងកាយ រួមមានប្រព័ន្ធរំលាយអាហារសម្រាក។ ជាហេតុធ្វើឲ្យអាហារឆ្លងកាត់ពោះវៀនយឺត។ 

បញ្ហានេះអាចកើតមានកាន់តែញឹកញាប់នៅពេលជិតសម្រាលដោយសារតែសម្ពាធរបស់ស្បូនរីកធំសង្កត់ទៅលើចុងពោះវៀនធំ។ ការប្រើថ្នាំជាតិដែកក្នុងកម្រិតខ្ពស់ក៏អាចធ្វើឲ្យការទល់លាមកកាន់តែធ្ងន់ធ្ងរផងដែរ៕

Click to Hide Advanced Floating Content