អ្នកម៉ាក់ពពោះ! ខ្សោយពោះវៀន?ប្រញា៉ប់ពិសារអាហារទាំង៦នេះ ភ្លាម

ប្រព័ន្ធផ្លូវរំលាយអាហាររបស់មនុស្សយើងដើរតួនាទីសំខាន់ណាស់សម្រាប់សុខភាព ដោយវាមាននាទីបឺតស្រូបជីវជាតិ និងបញ្ចេញកាកសំណល់។ ជាអកុសល មានមនុស្សច្រើនណាស់ដែលដែលជួបបញ្ហារំលាយអាហារដូចជា ហើមពោះ ឈឺពោះបែបរមួលៗ ផោមច្រើន រាករូស និងទល់លាមកដោយសារតែមូលហេតុផ្សេងៗ។

ទោះបីជាយ៉ាងណាក៏ដោយ ទោះបីជាមនុស្សមានសុខភាពល្អហើយក៏ដោយក៏អាចជួបបញ្ហារំលាយអាហារដោយសារតែរឿងជាច្រើនដែរ ដូចជា កង្វះជាតិសរសៃ ឬប្រូបាយអូទិចក្នុងរបបអាហារ។ មានប្រជាជនខ្មែរយើងច្រើនណាស់ដែលនិយាយថា ពួកគេឧស្សាហ៍មិនស្រួលក្នុងពោះ ឬពោះវៀនអន់ជាពិសេសពេលញ៉ាំអាហាររួច។ ដូច្នេះហើយ ខ្ញុំសូមណែនាំនូវអាហារមួយចំនួន ដែលល្អចំពោះសុខភាពរំលាយអាហារដូចតទៅ៖

1#យ៉ាអួ

វាត្រូវបានបង្កើតចេញពីទឹកដោះគោ ដែលផ្ទុកទៅដោយបាក់តេរីល្អឈ្មោះថា Lactic Acid Bacteria។ វាក៏ត្រូវបានគេស្គាល់ថា ជាប្រូបាយអូទិចដែរ សម្រាប់ពង្រឹងដល់ការរំលាយអាហារ ហើយក៏ជួយឲ្យពោះវៀនមានសុខភាពល្អថែមទៀត។ ប្រូបាយអូទិចនឹងជួយពង្រឹងដល់បញ្ហារំលាយអាហារដូចជា ហើមពោះ ទល់លាមក និងរាករូសជាដើម។ 

2#ផ្លែប៉ោម

ផ្លែប៉ោមសម្បូរសារធាតុ Pectin ដេលជាជាតិសរសៃបែបរលាយ។ សារធាតុមួយនេះនឹងចូលក្នុងពោះវៀនសម្រាប់បង្កើនចំនួនលាមក ហើយអាចជួយព្យាបាលបញ្ហាទល់លាមក និងរាករូសបានយ៉ាងល្អ។ វាក៏ត្រូវបានគេរកឃើញទៀតថា បន្ថយការប្រឈមនឹងការបង្ករោគនៅពោះវៀនតូច និងរលាកពោះវៀនធំទៀត។ 

3#ល្ហុង

ផ្លែល្ហុងផ្ទុកទៅដោយអង់ស៊ីមរំលាយអាហារឈ្មោះថា Papain សម្រាប់ជួយដល់ដំណើរការណ៍រំលាយអាហារ តាមរយៈបំបែកសរសៃប្រូតេអ៊ីន។ Papain នឹងជួយបំបាត់អាការៈនៃការរលាកពោះវៀនដូចជា ទល់លាមក និងហើមពោះ។ 

4#ខ្ញី

ស្រ្តីមានផ្ទៃពោះភាគច្រើនប្រើប្រាស់ខ្ញីដើម្បីព្យាបាលការចាញ់កូន។ នៅពេលខ្ញីចូលដល់ពោះវៀនតូច វានឹងទៅបន្ថយការប្រឈម ការក្រហាយទ្រូង ចង្អោ និងមិនស្រួលក្នុងក្រពះ។ 

5#គីមឆី

ផលិតផលអាហារដើមកំណើតចេញពីប្រទេសកូរ៉េមួយនេះក៏មានប្រូបាយអូទិចសម្រាប់ជួយដល់ការរំលាយអាហារ និងជំរុញដល់ការលូតលាស់បាក់តេរីល្អៗក្នុងពោះវៀនធំថែមទៀត។ 

6#ត្រីសាលម៉ុន

ត្រីប្រភេទនេះគឺជាប្រភពដ៏ឆ្លាតវៃមួយនៃអាស៊ីតខ្លាញ់អូមេហ្គាបី ដែលអាចជួយបន្ថយការរលាកក្នុងរាងកាយបាន។ អ្នកដែលមានជំងឺរលាកពោះវៀន ប៉ះពាល់អាហារណាមួយមិនបាន និងជំងឺនៃការរំលាយអាហារផ្សេងៗទៀត ច្រើនតែមានការរលាកពោះវៀន។ ដូច្នេះ អាស៊ីតខ្លាញ់អូមេហ្គាបីអាចជួយបាន៕

Click to Hide Advanced Floating Content