អ្នកម៉ាក់ពពោះឈឺចង្កេះ? តិកនិចទាំង២នេះ អាចជួយបាន!

ខាងក្រោមនេះ Hយើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យចង្កេះអ្នកមិនឈឺក្នុងកំឡុងពេលមានផ្ទៃពោះ។ តើមានអ្វីខ្លះទៅ?

1#នៅពេលដែលអ្នកអង្គុយលើកៅអី

អ្នកគួរតែអង្គុយឲ្យចំកណ្តាល មិនគួរអង្គុយតែពាក់កណ្តាលគូថឡើយ។ បន្ទាប់មកអ្នកគួរតែអង្គុយថ្នមៗចុះ ហើយអង្គុយឲ្យត្រង់ ផ្អែកទៅក្រោយ។ ជាពិសេស អ្នកគួរតែជ្រើសរើសកៅអីដែលមាំ ហើយស្រួលអង្គុយ ទើបមិនឈឺចង្កេះ។

Image result for pregnancy sick Waist

​2#នៅពេលដែលអ្នកដើរ

ភ្នែកទាំងសងខាងរបស់អ្នកគួរតែមើលទៅមុខ ហើយដើរឲ្យត្រង់ រួចទម្លាក់ទម្ងន់ទាំងមូលរបស់អ្នកលើកែងជើងអ្នក ដើម្បីឲ្យកែងជើង និងចុងម្រាមជើងដើរទៅមុខ។ ជាពិសេស អ្នកមិនគួរពាក់ស្បែកជើងកែងឡើយ ទើបមិនមានគ្រោះថ្នាក់ ហើយមិនឈឺចង្កេះ។ ដូចនេះ អ្នកអាចធ្វើតាមវិធីពីរនេះ ដើម្បីបំបាត់អាការៈឈឺចង្កេះរបស់អ្នកក្នុងពេលមានផ្ទៃពោះ៕

Click to Hide Advanced Floating Content