ពេលសម្រាលកូនដោយធម្មជាតិ! មិនគួរប្រើកម្លាំងខុសទាំង៣នេះឡើយ

ខាងក្រោមនេះ Parentingtipយើងខ្ញុំនឹងបង្ហាញអ្នកពីការប្រើកម្លាំងខុសពេលដែលសម្រាលដោយធម្មជាតិដែលអ្នកមិនគួរធ្វើ។ តើមានអ្វីខ្លះទៅ? 

  1. អ្នកមិនគួរស្រែកខ្លាំងៗពេញនឹងនោះទេ ព្រោះពេលដែលអ្នកស្រែកខ្លាំងពេក មិនត្រឹមតែមិនធ្វើឲ្យអ្នកបាត់ឈឺទេ ថែមទាំងធ្វើឲ្យរាងកាយអ្នកខ្វះអុកស៊ីសែន ដោយធ្វើឲ្យប៉ះពាល់ដល់ខួរក្បាលកូនបាន។ ជាពិសេស ក៏អាចធ្វើឲ្យប៉ះពាល់ដល់ទងផ្សិត ស្បូនទៀតផង។
  2. អ្នកមិនគួរខំប្រឹងបញ្ចេញកម្លាំងខ្លាំងពេកក្នុងដំណាក់កាលដំបូងទេ ព្រោះអាចធ្វើឲ្យអ្នកប្រកម្លាំងអស់ ដោយមិនអាចទប់ទល់បានក្នុងពេលដែលស្បូនបើកខ្លាំងឡើយ។
  3. ពេលដែលក្បាលកូនជិតចេញ ក៏អ្នកមិនគួរប្រឹងពេកដែរ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់មាត់ស្បូនអ្នកបាន ដោយងាយរបួសខ្លាំងណាស់។ ដូចនេះ អ្នកគួរតែប្រយ័ត្នក្នុងការប្រើកម្លាំង ទើបមិនធ្វើឲ្យអ្នកបញ្ចេញកម្លាំងអស់ ហើយពិបាកក្នុងការសម្រាលកូន៕
Click to Hide Advanced Floating Content