អ្នកម៉ាក់ពពោះថ្មី! គួរតែប្រយ័ត្នរឿងទាំង៦នេះ អោយបាន

ការមានផ្ទៃពោះពិតជាពិបាកណាស់ អ្នកត្រូវតែប្រយត្ន័ពីគ្រប់រឿង ប៉ុន្តែមានរឿងមួយគឺចាំបាច់ណាស់ ហើយក៏សំខាន់ណាស់ដែរ នោះគឺសុខភាពអ្នក និងកូន ព្រោះបើសុខភាពអ្នកមិនល្អ អ្នកនឹងអាចចម្លងដល់កូនបាន ដូចនេះតើគួរតែធ្វើដូចម្តេចទើបអាចការពារសុខភាពអ្នកនឹងកូនបាននោះ?

1#អ្នកត្រូវតែទៅពិនិត្យនៅមន្ទីរពេទ្យឲ្យបានទៀងទាត់ ព្រោះបើអ្នកមិន​ទៅពិនិត្យ អ្នកមិនអាចដឹងពីសុខភាពរបស់កូនក្នុងពោះឡើយ។

Image result for pregnant

2#អ្នកត្រូវតែសម្គាល់ពីការប្រែប្រួលនៃរាងកាយអ្នកជានិច្ច បើមានអ្វីមិនប្រក្រតី អ្នកមិនត្រូវផឹកថ្នាំផ្តេសផ្តាសឡើយ អ្នកត្រូវតែទៅរកគ្រូពេទ្យជាបន្ទាន់។

3#អ្នកមិនត្រូវទៅហែលទឹកនៅអាងហែលទឹកដែលមិនទាន់សម្លាប់មេរោគឡើយ ព្រោះមេរោគទាំងនេះអាចឆ្លងចូលទៅក្នុងរាងកាយអ្នក ជាហេតុដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នក និងកូនខ្លាំងណាស់។

4#អ្នកមិនត្រូវតែងតែចូលបន្ទប់ទឹកសាធារណៈច្រើននោះទេ ព្រោះអ្នកអាចឆ្លងមេរោគបានយ៉ាងងាយ ដូចនេះបើអ្នកចង់ចូល អ្នកអាចក្រាលក្រដាសឲ្យក្រាស់ ទើបបត់ជើង នោះមេរោគមិនសូវអាចចូលក្នុងរាងកាយអ្នកបានឡើយ។

5#អ្នកត្រូវតែមានទម្លាប់ល្អក្នុងការរស់នៅ​ ដោយក្រោយពេលដែលបត់ជើងរួច អ្នកត្រូវតែលាងដៃ ហើយអាវក្នុង និងខោក្នុងមិនត្រូវបោកជាមួយគ្នាឡើយ ជាពិសេសមិនត្រូវយកសំលៀកបំពាក់ទៅបោកនៅកន្លែងបោកអ៊ុតឡើយ ព្រោះវាគ្មានអនាម័យទេ ដោយសារតែបោកច្របូកច្របល់ជាមួយអ្នកដទៃ វាងាយធ្វើឲ្យអ្នកមានជំងឺខ្លាំងណាស់។

Image result for pregnant clean hand

6#អ្នកត្រូវតែសម្អាតប្រដាប់ភេទឲ្យស្អាតជារៀងរាល់ថ្ងៃ ដោយប្រើទឹកក្តៅអ៊ុនៗទើបអាចសម្អាតបានស្អាត នោះអ្នកមិនបាច់បារម្ហថាអ្នកនឹងមានជំងឺផ្សេងៗឡើយ អ្នក និងកូននឹងមានសុខភាពល្អជាមិនខាន៕

Click to Hide Advanced Floating Content