អីយ៉ា​! បេ​ប៊ី​អោត​ឡេ​ត គ្រាន់តែ​ជោគជ័យ​មួយ បង្កើត​មួយទៀត​ភ្លាម​

ត្រៀមៗ​!! បេ​ប៊ី​អោត​ឡេ​ត នឹង​រៀបចំ​ពិព័រណ៍​ដ៏​សំខាន់​មួយទៀត​សម្រាប់​អ្នក​ម្តាយ​ដែល​កំពុង​ពពោះ​ទាំងអស់ នោះ​គឺ «​ពិព័រណ៍​សម្ភារ​ត្រៀម​សម្រាល​»​ដែល​នឹងធ្វើ​នៅ​ថ្ងៃទី ២៦ និង​ទី​២៧ ខែតុលា ឆ្នាំ​២០១៨​ខាងមុខ​។ «​ពិព័រណ៍​សម្ភារ​ត្រៀម​សម្រាល​» រៀបចំឡើង​បន្ទាប់ពី ពិព័រណ៍​«​ម្សៅ​ទឹកដោះគោ​»​ដែល​ហាង​បេ​ប៊ី​អោត​ឡេ​ត បានរៀបចំ​កាលពី​ចុងខែ​កញ្ញា​កន្លងទៅ បានបញ្ចប់​ទៅដោយ​ជោគជ័យ​លើស​ការរំពឹងទុក ពោល​មាន​លោកឪពុក​អ្នក​ម្តាយ​ចូលរួម​ប្រមាណ​៣០០០​នាក់​។

សូមបញ្ជាក់ថា «​ពិព័រណ៍​សម្ភារ​ត្រៀម​សម្រាល​»​ដ៏​មាន​សារសំខាន់​នេះ នឹង​ហាង​បេ​ប៊ី​អោត​ឡេ​ត សាខា​ទួលគោក​តែមួយគត់ ចាប់ពី​៨​ព្រឹក ដល់​ម៉ោង ៨​យប់​។ ការតាំង​ពិ​ព័រ​ណ៌​លើក​នេះ ក៏មាន​ការចូលរួម​ផងដែរ ពី​វេជ្ជបណ្ឌិត​ជាតិ និង​អន្តរជាតិ​ជាច្រើនរូប ក្នុងការ​ចែករំលែក​ចំណេះដឹង​ទាក់ទង​នឹង​អ្នក​ម្តាយ​ពពោះ អ្នក​ម្តាយ​ទើប​សម្រាលកូន​។ ក៏មាន​ការចូលរួម​ផងដែរ​ពី តំណាង​ក្រុមហ៊ុន​លក់​ផលិត​ជាច្រើន​ទារក​និង​កុមារ​ជាច្រើន ដែល​រួមមាន ក្រុមហ៊ុន​ម្សៅ​ទឹកដោះគោ​, ដប​ទឹកដោះ​, សម្លៀកបំពាក់​ទារក និង​កុមារ​, ក្រដាស​សើម និង​សម្ភារ​ប្រើប្រាស់​ចាំបាច់​ផ្សេងៗ​ជាច្រើន​ទៀត​។​

 

​នៅក្នុង​«​ពិព័រណ៍​សម្ភារ​ត្រៀម​សម្រាល​»​នៅ​ថ្ងៃទី​២៦ និង​ទី​២៧ ខែតុលា​ខាង​មុ​នេះដែរ អ្នក​ម្តាយ អាច ជ្រើសរើស​សម្ភារ​សម្រាប់​ស្វាគមន៍ #LittleOne របស់​អ្នក និង​មាន​កម្មវិធី​ដើរ​ម៉ូត​កុមារ​ផងដែរ​។ ជាពិសេស អ្នកចូលរួម និង​ទិញ​ទំនិញ​នៅក្នុង​ថ្ងៃនោះ និង​មានឱកាស​ឈ្នះ​រង្វាន់​ភ្លាម ជាមួយ​ការចាប់​ផ្សងសំណាង​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់​ទៀតផង​។
​សូមបញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ន​ហាង​បេ​ប៊ី អោត​ឡេ​ត ក៏មាន​គេហទំព័រ​មួយ​ដ៏​ពេញនិយម​ផងដែរ​គឺ www.bbocambodia.com សម្រាប់​ឲ្យ​អតិថិជន​ស្វែងរក និង​ទិញ​សម្ភារ​នានា​ពី​ហាង​បេ​ប៊ី អោត​ឡេ​ត បាន​ពី​គ្រប់​ទីកន្លែង គ្រប់ពេលវេលា និង​ងាយស្រួល​ជាទីបំផុត​។ កាន់តែ​ពិសេស​នោះ ក៏មាន​ដឹកជញ្ជូន​ទំនិញ​ដល់ទី​កន្លែង​ថែមទៀត​។ សម្រាប់​ព័ត៌មាន​លម្អិត ទាក់ទង​តាម​លេខ​ទូរ​សព្ទ 017 222 978 ៕
Click to Hide Advanced Floating Content