អ្នកម៉ាក់នឹងជួបរឿងទាំង៩នេះ! ក្រោយពេលសម្រាលកូនរួច

នៅពេលដែលអ្នកពរពោះ និងក្រោយពេលដែលអ្នកសម្រាលរួចមានរឿងជាច្រើនដែលអាចកើតមានលើខ្លួនអ្នក ហើយមានអ្នកខ្លះមិនបានយល់ដឹងពីរឿងទាំងនោះ ហើយក៏ចាប់ផ្តើមមានអារម្មណ៍ភ័យ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីអ្វីដែលអ្នកអាចនឹងជួបប្រទះក្រោយពេលដែលអ្នកបង្កើតកូនរួច។ តើមានអ្វីខ្លះទៅ?

1# អ្នកនឹងអាចមានជំងឺទល់លាមក ហើយបើលឿនបំផុតក្រោយ៣ថ្ងៃទើបអ្នកអាចបត់ជើងធំបាន ហើយក៏មិនងាយស្រួលបត់ដូចពេលដែលអ្នកមិនទាន់សម្រាលកូនរួចដែរ។

Image result for ទល់លាមក

2# អ្នកនឹងចាប់ផ្តើមឈឺចង្កេះ ឬឈឺខ្នង ដោយក្រោយពេលដែលអ្នកអោនបន្តិច នោះអ្នកនឹងមិនអាចងើបឡើងមកវិញស្រួលទេ។

Image result for ឈឺចង្កេះ

3# អ្នកនឹងមានអារម្មណ៍មិនចង់ដើរ ហើយចង់តែអង្គុយ ឬគេងនៅមួយកន្លែង។

Image result for អារម្មណ៍មិនចង់ដើរ

4# រាងអ្នកនឹងប្រែប្រួល ដោយមិនអាចស្លៀកពាក់ខោអាវដែលរឹបនោះទេ ព្រោះវាចេញសាច់កង់ៗអាក្រក់មើលខ្លាំងណាស់។

Image result for មិនអាចស្លៀកពាក់ខោអាវដែលរឹបនោះទេ

5# អ្នកនឹងមានអារម្មណ៍ឆាប់មួលម៉ៅ ហើយទោះជាគ្មានរឿងដែលអាចធ្វើឲ្យអ្នកមានអារម្មណ៍បែបនេះក៏អ្នកអាចមានបានដែរ។

6# អ្នកនឹងមិនចូលចិត្តចេញទៅដើរលេងខាងក្រៅឡើយ ដោយខ្លាចអ្នកដទៃឃើញ ហើយសើចចំអកពីរូបរាងរបស់ខ្លួន។

7# រាងកាយអ្នកនឹងចាប់ផ្តើមមានក្លិនមិនល្អ ដែលធ្វើឲ្យអ្នកមិនចង់នៅជិតអ្នកដទៃឡើយ។

8# អ្នកនឹងតែងតែមានជំងឺ ប៉ុន្តែជំងឺទាំងនោះមិនធ្ងន់ធ្ងរទេ គឺជាជំងឺដែលអាចព្យាបាលបាន។

9# មុខអ្នកអាចនឹងប្រែជាលឿងបានក្រោយពេលដែលអ្នកសម្រាលរួច ប៉ុន្តែបើអ្នកចេះបរិភោគអាហារដែលប៉ូវ នោះមុខអ្នកនឹងប្រែជាក្រហមវិញហើយ៕

Click to Hide Advanced Floating Content