ម៉ាក់ៗមានទម្លាប់ទាំង៥នេះ! អាអូនដឹងតាស្អាតខ្លាំងម៉ង

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ដែលធ្វើឲ្យកូនស្អាត។ តើមានអ្វីខ្លះទៅ?

  1. នៅពេលដែលកូនគេង អ្នកគួរតែឧស្សាហ៍បង្វែលក្បាលរបស់កូន មិនគួរឲ្យគេងតែមួយចំហៀងឡើយ ព្រោះអាចធ្វើឲ្យក្បាលកូនមិនមូលឡើយ។ ដូចនេះ អ្នកគួរតែបង្វែលចុះឡើងឲ្យបានច្រើនដង ទើបអាចធ្វើឲ្យក្បាលកូនមូល។
  2. ទារកដែលទើបនឹងកើតគួរតែឲ្យគេគេងឲ្យគ្រប់១២ម៉ោងក្នុងមួយថ្ងៃ ហើយមិនគួរឲ្យចូលគេងយប់ជ្រៅឡើយ។ ការឲ្យកូនគេងឲ្យបានគ្រប់ អាចធ្វើឲ្យកូនមានអារម្មណ៍ល្អ ថែមទាំងអាចបង្កើនប្រព័ន្ធការពាររាងកាយកូនឲ្យរឹងមាំទៀតផង។
  3. អ្នកមិនគួរទុកប្រដាប់ប្រដាល់លេង និងតុក្កតាពេញគ្រែរបស់ទារកទេ ព្រោះទារកដែលទើបនឹងកើតអាចឆ្ងល់ច្រើនពីរបស់ដែលនៅជុំវិញខ្លួន។ នៅពេលដែលគេឆ្ងល់ គេនឹងសម្លឹងមើលយូរ ដោយធ្វើឲ្យខូចភ្នែករបស់កូនបានយ៉ាងងាយ។ ដូចនេះ អ្នកគួរតែយកមកលេងជាមួយកូនផ្ទាល់ ដើម្បីឲ្យគេត្រឡប់ភ្នែកចុះឡើងច្រើន ដើម្បីធ្វើឲ្យភ្នែកគេអាចលូតលាស់បានល្អ។
  4.  
  5. មួកដែលអ្នកឲ្យកូនពាក់ មិនគួរសង្កត់ត្រូវត្រចៀកកូនឡើយ ព្រោះនៅពេលដែលសង្កត់ក្នុងរយៈពេលយូរ អាចធ្វើឲ្យខូចទ្រង់ទ្រាយត្រចៀករបស់កូនបានយ៉ាងងាយ មិនស្អាតឡើយ។
  6. អ្នកមិនគួរឲ្យកូនជញ្ជក់ក្បាលដោះជ័រលេងឡើយ ព្រោះក្បាលដោះជ័រនេះ នៅពេលដែលកូនប្រើយូរ នឹងអាចធ្វើឲ្យមាត់កូនមិនស្អាតឡើយ។ ដូចនេះ បើអ្នកចង់ឲ្យកូនមានមាត់ស្អាត និងសម្រស់ស្អាត អ្នកគួរតែរក្សាទម្លាប់ល្អ ហើយបោះទម្លាប់អាក្រក់ចេញ ទើបអាចធ្វើឲ្យកូនស្អាតបាន៕ 
Click to Hide Advanced Floating Content