សម្រកទម្ងន់ដែលជោគជ័យ គឺត្រូវតែធ្វើតាម៣ចំណុចនេះ

ខាងក្រោមនេះ នឹងបង្ហាញអ្នកពីវិធីក្នុងការស្រកទម្ងន់មួយបានសម្រេច។ តើមានអ្វីខ្លះទៅ?

1# ក្នុងអាហារ៣ពេលរបស់អ្នក អ្នកអាចពិសារតិច ប៉ុន្តែច្រើនដង មានន័យថាអ្នកអាចពិសារតិចក្នុងអាហារពេលព្រឹក ពេលថ្ងៃត្រង់ និងពេលល្ងាច។ ប៉ុន្តែចន្លោះពេលអាហារ៣ពេលនេះ បើអ្នកឃ្លាន អ្នកអាចញ៉ាំផ្លែប៉ោម ទឹកដោះគោជូរ ឬនំបន្តិចបន្តួច ដើម្បីបំបាត់ការឃ្លាន ថែមទាំងមិនធ្វើឲ្យអ្នកធាត់ទៀតផង។

2# នៅពេលដែលអ្នកបរិភោគអាហារម្តងៗ អ្នកគួរតែទំពារឲ្យម៉ត់ ទើបលេបចូលទៅក្នុងពោះ ព្រោះការទំពារឲ្យម៉ត់នេះ អាចជួយធ្វើឲ្យក្រពះអ្នកឆាប់កិនបានអស់។ ដូចនេះ រាងអ្នកនឹងអាចស្អាត ថែមទាំងគ្មានក្បាលពោះទៀតផង។

3# អ្នកគួរតែបរិភោគបន្លែដែលមានសារធាតុសរសៃច្រើន ដូចជា ឃិនឆាយ ស្រូវសាលី ឬដំឡូងជាដើម។ អាហារទាំងនេះ អាចជួយធ្វើឲ្យអ្នកងាយស្រួលបត់ជើងធំ ដោយធ្វើឲ្យកាកសំណល់អាចចេញមកអស់។ ជាហេតុដែលធ្វើឲ្យរាងអ្នកស្អាតជាខ្លាំង។ ដូចនេះ អ្នកអាចប្រើវិធី៣នេះ ដើម្បីជួយអ្នកឲ្យស្រកទម្ងន់បានសម្រេច៕

Click to Hide Advanced Floating Content