ប្រញាប់ទៅពេទ្យភ្លាម! បើអ្នកមានអាការៈទាំងអស់នេះ! បែកគីសអូវ៉ែហើយ

គីសនៅក្នុងក្រពេញអូវ៉ែ ជាជំងឺរោគស្រ្តីមួយប្រភេទដែលកើតមានជាញឹកញាប់ និងច្រើនតែកើតឡើងក្នុងពេលជ្រុះអូវ៉ុល។ ស្រ្តីភាគច្រើនគឺមានគីសនេះក្នុងខ្លួន តែមិនបង្ករោគសញ្ញាអ្វីទាំងអស់។ គីសអូវ៉ែក៏មិនងាយនឹងមានគ្រោះថ្នាក់ដល់សុខភពដែរ។ ភាគច្រើនគីសក្នុងក្រពេញអូវ៉ែគឺតូចៗ ហើយគ្មានបង្កជារោគសញ្ញាអ្វីឡើយ។ 

បើសិនជាគីសនោះបង្កជារោគសញ្ញាអ្នកអាចនឹងមានអាការៈតឹងៗ ហើមពោះ ឬឈឺចាប់នៅពោះផ្នែកខាងក្រោម ឬនៅចំហៀងដែលគីសនោះកើតមាន។ ការឈឺចាប់អាចនឹងមានលក្ខណៈដូចគេចាក់ ឬឈឺងំដែលមានបាត់ៗ។ បើសិនជាគីសនោះបែកវាអាចនឹងបង្កជាការឈឺចាប់ភ្លាមៗ និងខ្លាំងក្លា។បើសិនជាគីសនោះរមួលអ្នកអាចនឹងមានការឈឺចាប់ជាមួយគ្នានឹងការក្អួត និងចង្អោ។

អាការៈមិនសូវមានជាញឹកញាប់របស់គីសអូវ៉ែមានដូចជា៖ 

  • ឈឺចាប់ក្នុងអាងត្រគាក
  • ឈឺងំនៅចង្កេះ និងភ្លៅ
  • មិនអាចនោមអស់ ឬបន្ទោបង់អស់
  • ឈឺក្នុងពេលរួមភេទ
  • ឡើងទម្ងន់ដោយមិនដឹងមូលហេតុ
  • ឈឺចាប់ក្នុងពេលមករដូវ
  • ធ្លាក់ឈាមតាមទ្វារមាសមិនធម្មតា
  • ឈឺសុដន់
  • ត្រូវការនោមញឹក

បើសិនជាគ្រូពេទ្យប្រាប់ថា អ្នកមានគីសអូវ៉ែ ហើយមានរោគសញ្ញាដូចខាងក្រោមនេះវិញ ត្រូវតែស្វែងរកការព្យាបាលឲ្យបានលឿន៖ 

  • ឈឺចាប់ជាមួយនឹងក្តៅខ្លួន និងក្អួត
  • ឈឺពោះភ្លាមៗ និងខ្លាំងក្លា
  • ចង់ខ្យល់គរ វិលមុខ ឬខ្សោយ
  • ដកដង្ហើមញ៉ាប់

អាការៈទាំងនេះអាចមានន័យថា គីសអូវ៉ែបានបែកហើយ។ ពេលខ្លះ គីសអូវ៉ែដែលទំអាចបង្កជាការធ្លាក់ឈាមខ្លាំងក្លាផងដែរ៕

Click to Hide Advanced Floating Content