ខ្លាំង! តែ១ថ្ងៃប៉ុណ្ណោះ Hegen បំបែកកំណត់ត្រាលក់ក្នុង 11:11 Alibaba លើសឆ្នាំមុន៤ដង

ក្នុង​ព្រឹត្តិការណ៍​ទិញ​ទំនិញ​ដ៏​ធំ​បំផុត​នៅ​​ចិន 11:11 Global Shopping Festival របស់​ Alibaba ​នៅ​ថ្ងៃ​ទី ១១​ វិច្ឆិកា​ថ្មី​ៗ​នេះ​ ផលិតផល​ដប​ទឹក​ដោះ​ម៉ាក Hegen បាន​បង្កើត​នូវ​សមិទ្ធផល​ដ៏​ធំធេង​មួយ​ទៀត​ហើយ ជាមួយ​នឹង​កំណត់​ត្រា​លក់​ដាច់​គុណ​នឹង ៤ ក្នុង​អំឡុង​ពេល​នៃ​ការ​លក់​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ នៅ​លើ​ផ្សារ​អន​ឡាញ​ Tmall (Hegen.tmall.com)

ផលិតផលHegenទទួល​បាន​ការ​បញ្ជា​ទិញ​ចំនួន ៥២០០០​ទំនិញ ដោយ​នេះ​ជា​ចំនួន​កើន​ឡើង​ជាង ៣០០ ភាគ​រយ​ច្រើន​ជាង ៤ដង បើ​ប្រៀប​ធៀប​ទៅ​នឹង​ព្រឹត្តិការណ៍​ដូច​គ្នា​នេះ​កាល​ពី​ឆ្នាំ​កន្លង​ទៅ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​តំណាង​ក្រុម​ការងារ Hegen។

«ឈុត​កាដូ​ជាច្រើន​ត្រូវ​បាន​លក់​អស់​យ៉ាង​ឆាប់​រហ័ស ​មាន​តម្រូវ​ការ​កើន​ឡើង​ជាង ៤០០% ហើយ​ត្រូវ​បាន​លក់​អស់​រយៈ​ពេល ២ ទៅ ៣ ម៉ោង​ដំបូង​ប៉ុណ្ណោះ ដោយ​បង្ហាញ​ថា Hegen មិន​ត្រឹម​តែ​ជា​ដប​ទឹក​ដោះ​គោ​នោះ​ទេ។ សរុប​មក Hegen គឺ​ជា​អ្នក​ដឹក​នាំ​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​ចំណី​អាហារ​ដល់​ទារក ហើយ​ទទួល​បាន​នូវ​ចំណាត់​ថ្នាក់​ទី៣ ក្នុង​ចំណោម​រាប់​ពាន់​នៃ​ម៉ាក​ដប​ទារក​ប្រភេទ​នេះ។ លោក​បញ្ជាក់​បន្ថែម។

លោក​បន្ត​ថា៖ «11.11ឆ្នាំ​នេះ​គឺ​ជា​ជោគជ័យ​ដ៏​ធំធេង​មួយ​ដែល​យើង​បាន​លើស​ពី​ការ​លក់​អនឡាញ​ទាំង​មូល​របស់​យើង​ក្នុង​ឆ្នាំ២០១៧។ លើស​ពី​នេះ​ទៅ​ទៀត ស្រប​តាម​ចក្ខុវិស័យ​របស់​យើង​ដើម្បី​ជួយ​ដល់​មាតាបិតា​នៅ​ទូទាំង​យើង​រីក​រាយ​នឹង​ឃើញ​ថា Hegen កំពុង​ពង្រីក​ការ​ទំនាក់ទំនង​តាម​តំបន់​របស់​យើង​ជាមួយ​អតិថិជន​នៅ​តាម​ខេត្ត​ចំនួន ៣១ ដែល​គ្រប​ដណ្តប់​លើ​ទីក្រុង​ចំនួន ៣២៧»។

លោក Leon Bock ជា​ស្ថាបនិក​ និង​ជា​អគ្គនាយក​ប្រតិបត្តិ​បាន​ឲ្យ​ដឹង​ថា៖ «យើង​បាន​លើក​កម្ពស់​ស្តង់ដារ​នៃ​ឧស្សាហកម្ម​របស់​យើង​ជា​បន្ត​បន្ទាប់ ហើយ​បាន​ប្រកាន់​ភ្ជាប់​​ចំពោះ​បេសកកម្ម​របស់​យើង​ដើម្បី​បង្កើន​តម្លៃ​ដែល​យើង​ផ្តល់​ជូន​ដល់​អតិថិជន​របស់​យើង»។

បង្កើត និង​រចនា​ឡើង​នៅ​សិង្ហបុរី​ក្នុង​ឆ្នាំ ២០១៥ ជាមួយ​ប្រព័ន្ធ Express-Store-Feed ធ្វើ​​ឲ្យ​ Hegen ទទួល​បាន​ពាន​រង្វាន់​ជា​ផលិតផល​លេខ​១ ប្រចាំ​សិង្ហបុរី​យ៉ាង​ឆាប់​រហ័ស​ និង​ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ទូទាំង​ពិភពលោក​ទទួល​ស្គាល់​ថា​ពិត​ជា​មាន​គុណភាព​ខ្ពស់ ជួយ​ដល់​ការ​បំបៅ​ដោះ​កូន​ដែល​បំពេញ​តម្រូវ​ការ​ខុស​ៗ​គ្នា​របស់​កុមារ​ដែល​កំពុង​លូត​លាស់​​ និង​លើក​កម្ពស់​បទពិសោធន៍​នៃ​ការ​ថែទាំ​រវាង​ម្តាយ និង​កូន។

ក្រុមហ៊ុន​មេ​របស់ Hegen គឺ Fitson ជា​ក្រុមហ៊ុន​ផលិត​ឧបករណ៍​ដើម (OEM) ដែល​ផលិតផល​ផល​ទារក​សម្រាប់​ក្រុមហ៊ុន​ផលិតផល​ទារក​ធំ​ៗ នៅ​ទូទាំង​ពិភពលោក។ បច្ចុប្បន្ន​ក្រុមហ៊ុន Hegen មាន​លក់​ក្នុង​ទីផ្សារ​ចំនួន ១៤ ដូចជា​សិង្ហបុរី, អាមេរិក, ចិន, រុស្ស៊ី,ឥណ្ឌូណេស៊ី, ឥណ្ឌា, ហ្វីលីពីន, ហុងកុង, ម៉ាកាវ, កូរ៉េខាងត្បូង, ចក្រភពអង់គ្លេស, តៃវ៉ាន់, កម្ពុជា និង​ម៉ាឡេស៊ី៕

Click to Hide Advanced Floating Content