កម្មវិធី​ចាប់​រង្វាន់ និង​ជួបជុំ​ អ្នក​ម្តាយ​វ័យក្មេង​ដែល​កំពុង​ពពោះ រៀបចំ​ដោយ Hegen បញ្ចប់​ទៅដោយ​រីករាយ

ថ្ងៃទី 23 ខែតុលា ឆ្នាំ 2018 នេះ​ផលិតផល​ដប​ទឹកដោះ Hegen បានរៀបចំ​កម្មវិធី​ចាប់ឆ្នោត​រើសយក​ឈ្មោះ​អ្នកឈ្នះ​ចំនួន 3 នាក់ ដែល​បាន​ចូលរួម​បង្ហោះ​រូបភាព​របស់​ខ្លួនឯង​ដែល​កំពុង​ពពោះ នៅ​ទីតាំង​មន្ទីរ​ពហុ​ព្យាបាល​អន្តរជាតិ​ខេ​មា សាខា​បឹង​កេងកង​។ កម្មវិធី​ចាប់​រង្វាន់ ក៏​ជា​ឱកាស​នៃ​ការជួបជុំ​អតិថិជន ក៏ដូចជា​លោកឪពុក និង​អ្នក​ម្តាយ​វ័យក្មេង​ដែល​កំពុង​ពពោះ​ទាំងអស់​ផងដែរ​។
​កម្មវិធី បានបញ្ចប់​ដោយ​ស្នាមញញឹម ជាពិសេស​មានការ​ចែក​រំលែក​ចំណេះដឹង​ទាក់ទង​ការ​ពពោះ និង​ការ​សម្រាល ពី​វេជ្ជបណ្ឌិត​ជំនាញ​ផ្ទាល់​របស់​មន្ទីរ​ខេ​មា និង​វេជ្ជបណ្ឌិត​ជំនាញ​ដែល Wakodo បាន​អញ្ជើញ​មក​។​
​តំណាង​ចែកចាយ​ផលិតផល Hegen យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​ទៅដល់​អ្នក​ម្តាយ លោកឪពុក​ទាំងអស់ ដែល​បាន​ចូលរួម កម្មវិធី​ចាប់​រក​ឈ្មោះ​អ្នកឈ្នះ ដែល​បាន​ចូលរួម​បង្ហោះ​រូប​ខ្លួនឯង​បច្ចុប្បន្នកំពុង​ពពោះ​។ ជាថ្មី​ម្តងទៀត យើងខ្ញុំ​សូម​ចូលរួម​អបអរ ដល់​អ្នក​ម្តាយ​កំពុង​ពពោះ ចំនួន 3 រូប ដែល​ទទួលបាន​រង្វាន់ ពី​ការប្រកួត​រូបថត​នេះ​ផងដែរ​។

ខាងក្រោម​នេះ ជា​រូបភាព​ខ្លះៗ នៃ​សកម្មភាព​កម្មវិធី​ចាប់​រង្វាន់ និង​ការជួបជុំ​ដ៏​រីករាយ​ជាមួយ​លោកឪពុក អ្នក​ម្តាយ​ដែល​បាន​ចូលរួម​៖


Click to Hide Advanced Floating Content