មិនចាំបាច់សម្បុកត្រចៀកកាំទេ ញ៉ាំបែបនេះ ទារកក្នុងផ្ទៃនឹងមានស្បែកសនិងស្អាតខ្លាំង

អ្នកម្តាយគ្រប់រូបសុទ្ធតែចង់ទទួលបានកូនដែលមានស្បែកស្អាត ដូចនេះថ្ងៃនេះយើងខ្ញុំនឹងប្រាប់អ្នកពីបន្លែមួយចំនួនដែលអ្នកអាចញ៉ាំបាន នោះកូនអ្នកនឹងមានស្បែកស្អាតជាមិនខាន។ តើមានអ្វីខ្លះទៅ?

នៅពេលដែលអ្នកមានផ្ទៃពោះ អ្នកគួរតែបរិភោគបន្លែឲ្យបានច្រើន ព្រោះនៅក្នុងបន្លែមានសំបូរទៅដោយវីតាមីនA និងC រួមជាមួយសារធាតុដទៃទៀតដែលអាចធ្វើឲ្យស្បែកកូនស្អាត។

ក្រោយពេលដែលគេកើតចេញមក គេនឹងមានស្បែកដែលស និងម៉ត់រលោង ហើយវីតាមីនសេនេះអាចជួយការពារមិនឲ្យកោសិកាស្បែកខ្មៅងាយដុះឡើងលើស្បែកកូនឡើយ។

ដូចនេះអ្នកគួរតែញ៉ាំបន្លែឲ្យបានច្រើន ជាពិសេសផ្កាខាត់ណាដែលមានពណ៌ខៀវ និងការ៉ុត ព្រោះវាសំបូរទៅដោយសារធាតុចិញ្ចឹមទាំងនោះ។ ជាហេតុដែលធ្វើឲ្យស្បែកកូនស្អាត ដោយមិនចាំបាច់ពិសារសម្បុកត្រចៀកកាំឡើយ៕

Click to Hide Advanced Floating Content