កុំធ្វើរឿងទាំង5នេះដាច់ខាត! បើចង់សម្រកទម្ងន់លឿន

អ្នកឈប់ទទួលទានអាហារសម្បូរជាតិខ្លាញ់មិនល្អនិងជាតិផ្អែមយូរហើយ អ្នកតែងហាត់ប្រាណទៀងទាត់ ហើយអ្នកក៏បានព្យាយាមខ្លាំងមែនទែនដើម្បីសម្រកទម្ងន់ ប៉ុន្តែវាហាក់ដូចជាមិនបានផលល្អសោះ។

ពិតទៅមនុស្សភាគច្រើនមិនបានគិតដល់ទេថាទម្លាប់ធម្មតាមួយចំនួននៅពេលព្រឹក គឺជាដើមហេតុដែលរារាំងយពួកគេមិនឱ្យទទួលបាននូវរូបរាងស្រស់ស្អាតដូចបំណង។ ខាងក្រោមវេបសាយវេបសាយសុខភាព  នឹងបង្ហាញឱ្យដឹងពីទម្លាប់តូចតាចមួយចំនួនដែលអ្នកគួរបញ្ឈប់ប្រសិនបើចង់រក្សាបាននូវរាងស្លីមស្រស់ស្អាត ៖

១. មិនទទួលទានអាហារពេលព្រឹក

នោះក៏ព្រោះតែអ្នកអាចនឹងទទួលទានអាហារពេលថ្ងៃ ឬល្ងាចច្រើនជាងធម្មតា ប្រសិនបើមិនបានទទួលទានអ្វីសោះតាំងពីព្រឹក។ លើសពីនេះទៅទៀតទៀតប្រសិនបើអ្នកមិនទទួលទានអាហារពេលព្រឹកទេនោះអ្នកប្រហែលជានឹងមិនរក្សាបាននូវជាតិប្រូតេអ៊ីនគ្រប់គ្រាន់ក្នុងរាងកាយឡើយ។ ហើយប្រូតេអ៊ីន គឺដើរតួនាទីយ៉ាងសំខាន់នៅក្នុងការទទួលនិងរក្សាបាននូវទម្ងន់ដ៏ល្អឥតខ្ចោះ។ ប្រូតេអ៊ីនជួយបង្កើនលឿននៃការដុតរំលាយអាហារនិងថែមទាំងធ្វើឲ្យមានអារម្មណ៍ថាឆ្អែតបានយូរទៀតផង។

២. គេងមិនបានគ្រប់គ្រាន់

ការគេង ៨ ម៉ោងក្នុងមួយយប់ (ពីម៉ោង ១០ ឬ ១១ យប់ ដល់ ម៉ោង ៦ ឬ ៧ ព្រឹក) ជួយរួមចំណែកដល់ការដុតរំលាយអាហារក្នុងរាងកាយនិងកម្ចាត់ខ្លាញ់ក្បាលពោះបានយ៉ាងប្រសើរ។ យោងតាមការស្រាវជ្រាវមួយនៃវិទ្យាស្ថានសុខភាពជាតិរបស់សហរដ្ឋអាមេរិក NCBI បានរកឃើញថាអ្នកដែលគេងបានតិចជាង ៥ ម៉ោងក្នុងមួយយប់ងាយនឹងឡើងទម្ងន់និងកើតជំងឺធាត់ជ្រុលជាងអ្នកគេងគេងបានគ្រប់គ្រាន់។ ការគេងមិនគ្រប់ក៏បណ្ដាលឱ្យរាងកាយផលិតអ័រម៉ូនស្ត្រេសកាន់តែច្រើនដែលបង្កើនការប្រមូលផ្ដុំជាតិខ្លាញ់។

៣. ទទួលទឹកមិនបានគ្រប់គ្រាន់

រាល់ដំណើរការគ្រប់យ៉ាងក្នុងរាងកាយ គឺអាស្រ័យលើទឹក។ ប្រសិនបើរាងកាយខ្សោះជាតិទឹកនោះ គឺគ្មានអ្វីដំណើរការបានល្អឡើយ។ ការសិក្សាស្រាវជ្រាវមួយបានរកឃើញថាការទទួលទានទឹកប្រហែលកន្លះលីត្រអាចបង្កើនអាត្រានៃការរំលាយអាហារបានដល់ទៅ ៣០ភាគរយឯណោះ ហើយបើទទួល
ទានទឹកច្រើនជាង ១លីត្រក្នុងមួយថ្ងៃ​​​អាចជួយអោយស្រកទម្ងន់បានដល់ទៅ ២ គីឡូក្រាម។

៤. អង្គុយយូរពេក ឬពេញមួយថ្ងៃ

ការអង្គុយយូរពេក គឺអាចប៉ះពាល់ដល់ដំណើរការនៃការរំលាយអាហារ។ ការសិក្សាស្រាវជ្រាវជាច្រើនបានអះអាងនូវចំណុចនេះ ហើយក៏មានក្រុមហ៊ុនជាច្រើនជម្រុញឲ្យបុគ្គលិកធ្វើការ ពត់ពែនខ្លួន ងើប
ឈរ ឬធ្វើចលនាធម្មតាណាមួយក៏បានរាល់ ៣០ នាទីម្ដង។

៥. ទទួលទានអាហារគ្មានជាតិខ្លាញ់

អ្នកមិនគួរព្យាយាមទទួលទានតែអាហារគ្មានជាតិខ្លាញ់ឡើយ ប្រសិនបើចង់ស្រកទម្ងន់។ នោះក៏ព្រោះ
តែការដកអាហារគ្មានជាតិខ្លាញ់ពីក្នុងរបបអាហារប្រចាំថ្ងៃអាចនឹងធ្វើអោយអ្នកឃ្លានកាន់តែខ្លាំងដែលជាលទ្ធផលនៃការទទួលទានច្រើនជ្រុល។ ដើម្បីជាការប្រសើរ គឺគ្រាន់តែកាត់បន្ថយការទទួលទាន 
ឬជ្រើសរើសទទួលទានអាហារមានផ្ទុកជាតិខ្លាញ់ល្អ។ ការដកជាតិខ្លាញ់ចេញរបបអាហារប្រចាំថ្ងៃតែម្ដងក៏ជះឥទ្ធិពលដល់ការស្រូបយកជាតិកាល់ស្យូមនិងវីតាមីន D របស់រាងកាយផងដែរ។ ហើយកង្វះនៃជាតិកាល់ស្យូមនឹងបង្កផលប៉ះពាល់ដល់ការរំលាយអាហារ៕

Click to Hide Advanced Floating Content