លោកប៉ាគួរតែមើលថែអ្នកម៉ាក់ពោះធំ! តាម៥វិធីនេះ

ខាងក្រោមនេះ H យើងខ្ញុំនឹងបង្ហាញអ្នកពីការមើលថែទាំដែលប្តីគួរតែផ្តល់ឲ្យភរិយាពេលដែលពោះធំ។ តើមានអ្វីខ្លះទៅ?

1#លោកឪពុកគួរតែមានទំនួលខុសត្រូវខ្ពស់ ដោយអ្នកគួរតែដឹងថា សម្តី និងសកម្មភាពរបស់អ្នកទាំងអស់ សុទ្ធតែមានអត្ថន័យធំណាស់។ ដូចនេះ អាកប្បកិរិយារបស់អ្នកគួរតែរក្សាឲ្យបានល្អក្នុងចន្លោះពេលដែលប្រពន្ធមានផ្ទៃពោះ។

2#ក្នុងចន្លោះពេលមានផ្ទៃពោះ អ្នកម្តាយអាចនឹងមានអារម្មណ៍ឆេវឆាវ។ ដូចនេះ អ្នកគួរតែមានចិត្តអត់ធ្មត់ អធ្យាស្រ័យ ព្រមទាំងដាស់តឿន និងនិយាយពាក្យផ្អែមល្ហែមដល់អ្នកម្តាយ ទើបអាចរក្សាអារម្មណ៍របស់អ្នកម្តាយបានស្ងប់។

3#ជម្លោះតែងកើតមានរវាងប្តី និងប្រពន្ធ មិនថាក្នុងគ្រួសារណាឡើយ។ ប៉ុន្តែក្នុងចន្លោះពេលដែលប្រពន្ធពរពោះ លោកប្តី គួរតែយល់ចិត្ត ហើយលាក់ពាក្យធ្ងន់ទាំងឡាយ ហើយជួយធ្វើការងារផ្ទះ ទើបអាចកាត់បន្ថយជម្លោះបាន។

4#នៅពេលដែលអ្នកម្តាយចង់បានអ្វី អ្នកគួរតែបំពេញតម្រូវការរបស់គេ ព្រោះក្នុងដំណាក់កាលមានផ្ទៃពោះគឺមានភាពនឿយហត់ខ្លាំង។ ដូចនេះ លោកឪពុកគួរតែយល់ចិត្តអ្នកម្តាយ ដើម្បីរក្សាអារម្មណ៍របស់អ្នកម្តាយឲ្យសប្បាយរីករាយ។

5#លោកឪពុកគួរតែតាមដានសុខភាពរបស់អ្នកម្តាយ និងទារកក្នុងផ្ទៃ ដើម្បីអាចការពារគ្រោះថ្នាក់ដែលអាចកើតមានឡើងលើខ្លួនអ្នកទាំងពីរ។ ដូចនេះ អ្នកគួរតែមើលថែទាំអ្នកម្តាយឲ្យបានល្អក្នុងដំណាក់កាលមានផ្ទៃពោះ៕

Click to Hide Advanced Floating Content