«​ពិព័រណ៍​សម្ភារ​ត្រៀម​សម្រាល​»​របស់​ហាង បេ​ប៊ី​អោត​ឡេ​ត ទទួលជោគជ័យ​ខ្លាំង

«​ពិព័រណ៍​សម្ភារ​ត្រៀម​សម្រាល​»​ដែល​រៀបចំ​ដោយ​ហាង បេ​ប៊ី​អោត​ឡេ​ត កាលពី​ថ្ងៃទី​២៦ និង​ទី​២៧​ខែតុលា​កន្លងមក​នៅ​ហាង បេ​ប៊ី​អោត​ឡេ​ត សាខា​ទួលគោក​ទទួលជោគជ័យ​ខ្លាំង​ដោយមាន​វត្តមាន​អតិថិជន​ច្រើន ហើយ​ការលក់​របស់​ដៃគូ​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។​

លោក វាល​សុន ឃីម អ្នកគ្រប់គ្រង​ទីផ្សារ​ហាង បេ​ប៊ី​អោត​ឡេ​ត បញ្ជាក់ថា​៖ «​ពិព័រណ៍​សម្ភារ​ត្រៀម​សម្រាល​» កាល​ថ្ងៃទី​២៦ និង​២៧​ខែតុលា​កន្លងមក​ទទួល​ជោគជ័យ​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់​។

អតិថិជន​ចូលរួម​មាន​ចំនួន​ច្រើន រីឯ​ការលក់​សម្ភាររ​បស់​ដៃគូ​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​។ សម្ភារ​គុណភាព​ខ្ពស់ ការរក្សា​ទុកដាក់​បាន​ល្អ តម្លៃ​សមរម្យ គឺជា​ហេតុផល​ចម្បង​ដែល​ជំរុញ​ឲ្យ​អតិថិជន​ជាច្រើន​នាក់​បាន​ចូលរួម​នៅក្នុង​ពិធី​«​ពិព័រណ៍​សម្ភារ​ត្រៀម​សម្រាល​»​។ លើសពីនេះទៅទៀត ការចែករំលែក​បទពិសោធ​ពី​វេជ្ជបណ្ឌិត​ល្បីៗ​ពី​ប្រទេស​ថៃ ជប៉ុន និង​ខ្មែរ ក៏​ជា​ចំណុច​ទាក់ទាញ​មួយ​ដ៏​សំខាន់​ផងដែរ​។​

 «​ពិព័រណ៍​សម្ភារ​ត្រៀម​សម្រាល​»​បានអនុញ្ញាត​ឲ្យ​អ្នក​ម្តាយ​អាច​ជ្រើសរើស​សម្ភារ​ជាច្រើន សម្រាប់​ស្វាគមន៍​កូន​របស់គាត់ និង​ការទទួលបាន​ចំណេះដឹង​បន្ថែម​ទាក់ទង​នឹង​សុខភាព​អ្នក​ម្តាយ និង​ទារក ពី​វេជ្ជបណ្ឌិត​ជំនាញៗ​ពី​ក្នុងស្រុក និង​មកពី​បរទេស​៕

Click to Hide Advanced Floating Content