ទម្លាប់ទាំង៥នេះ! ដែលស្ត្រីត្រូវត្រៀមចិត្តដើម្បីក្លាយជាអ្នកម៉ាក់ថ្មីដ៏ល្អសម្រាប់កូន

ការធ្វើជាម្តាយពិតជាលំបាកណាស់ ដូចនេះតើត្រូវត្រៀមចិត្ត ត្រៀមកាយដូចម្តេចខ្លះដើម្បីក្លាយជាអ្នកម្តាយ?

1#អ្នកត្រូវតែឧស្សាហ៍វឹកហាត់សាច់ដុំដៃរបស់អ្នក ព្រោះក្រោយពេលដែលអ្នកសម្រាលកូនរួច អ្នកនឹងតែងតែត្រូវផ្លាស់ប្តូរខោទឹកនោមឱ្យកូន បំបៅដោះកូន និងតែងតែត្រូវពរគេច្រើនជាដើម។

2#អ្នកត្រូវតែរៀនចេះទម្លាប់នឹងសម្លេងយំ និងស្រែក ព្រោះកូនអ្នកអាចនឹងតែងតែយំ និងស្រែកនៅពេលដែលគេឃ្លាន ឬងងុយគេង។

3#អ្នកត្រូវតែត្រៀមប្រដាប់ប្រដាល់ប្រើប្រាស់របស់កូនទុកឱ្យបានគ្រប់គ្រាន់ ប៉ុន្តែមិនត្រូវទិញច្រើនពេកទេ ព្រោះកូនឆាប់ធំខ្លាំងណាស់។

4#អ្នកត្រូវតែរៀនចេះមានចិត្តអត់ធ្មត់នៅពេលដែលកូនមិនព្រមគេងនៅពេលយប់ ដោយអ្នកត្រូវតែលួងគេឱ្យគេងតាមសម្រួល មិនត្រូវស្រែកឱ្យគេឡើយ។

5#កូននឹងរករឿងច្រើន ដូចនេះអ្នកមិនត្រូវមួលម៉ៅទេ​នៅពេលដែលគេរករឿង អ្នកត្រូវតែចេះរកមធ្យោបាយដើម្បីបង្ក្រាបកូនកុំឱ្យរករឿង៕

Click to Hide Advanced Floating Content